9 ដំបូន្មានរបស់ចាស់ព្រឹទ្ធបណ្ឌិត កវីខ្មែរ សម្រាប់អ្នកមានគូស្រករ

0
834

ក្នុងនា​ម​ជាប្តីប្រពន្ធ អ្នក​ពិតជា​ផ្នែកមួយ​ដ៏សំខាន់​ក្នុងសហគមន៍ និងសង្គម​ជាតិ ដូច្នេះ​អ្នកមានតួនាទី​ទទួល​ខុស​ត្រូវចំពោះ​សេចក្តីសុខ​ក្នុងគ្រួសារ សេចក្តីថ្លៃថ្នូរ​ក្នុងសហគមន៍ និង​សង្គម​ជាតិ​ តើ​អ្នកពិតជា​ចង់បំផ្លាញវា​ដោយ​គ្រាន់តែរឿងបន្តិចបន្តួច​ក្នុងគ្រួសារ​មែនទេ?

អ្នកគួរតែនិយាយ​គ្នា​អោយ​បាន​ច្រើន​នៅ​មុនពេល​គេង… ពីព្រោះ​គ្រែ​មួយ​ ខ្នើយ​មួយ គឺជា​កន្លែង​ប្រជុំ​របស់​អ្នក​ទាំងពីរ​ ដើម្បីស្វែងរក​ដំណោះ​ស្រាយ​ក្នុង​ឆាកជីវិត​។ អ្នក​មិន​ត្រូវ​យក​​រឿង​គ្រួសារ​របស់អ្នក​​ទៅ​និយាយ​នៅ​លើ​គ្រែ​ផ្សេង​នោះទេ។

ខាងក្រោម​នេះ​ គឺជាដំបូន្មានរបស់​ចាស់​ព្រឹទ្ធ​បណ្ឌិតកវី​ខ្មែរ​យើង ប្រៀបប្រដៅ​គូស្រក​កុំ​អោយ​​ធ្វើរឿង​​ដូចជា​៖

1.កុំ​នាំភ្លើង​ក្រៅចូលក្នុង ភ្លើងក្នុងចេញ​ក្រៅ​.. មានន័យថា កុំ​ប្រមូលយករឿងខាងក្រៅ​មក​ក្នុងគ្រួសារ រឺកុំ​យករឿង​ក្នុងគ្រួសារ​ទៅ​អោយគេឯងដឹង

2.ប្តី​ខឹង ប្រពន្ធ​ខំអត់​.. មានន័យថា បើ​ម្នាក់​ខឹង​ហើយ មានអារម្មណ៌​មិនល្អ​ហើយ រក​រឿង​ឈ្លោះ​ប្រកែក​គ្នា​ហើយ សូម​អ្នក​ទាំងពីរ​ខាំមាត់សង្កត់ចិត្ត ទ្រាំ​កុំ​ឈ្លោះ ទ្រគោះ​បោះបោក​ រឺហៅថា កុំ​យក​កំហឹងទល់​និងកំហល់​

3.កុំ​ហៅ​គ្នា ឆ្កែឆ្មា ពេលឈ្លោះគ្នា ព្រោះពេលអ្នក​ត្រូវគ្នាវិញ​ អ្នក​ពិតជា​មើល​មុខ​គ្នា​មិនត្រង់នោះ​ទេ​

4.កុំ​ឈ្លោះ​ រឺរករឿងគ្នា​ពេលម្នាក់កំពុងឈឺ ត្រូវ​អត់ទ្រាំ មើលថែគ្នា

5.កុំ​យក​វង្សត្រកូល​មកធ្វើ​ជា​ខ្នងបង្អែក តាំងខ្លួនឯង​ជា​អ្នក​គ្រប់គ្រង

6.កុំ​អាង​ចំនេះ អាងទ្រព្យ អាងរូបសម្បត្តិ ចំពោះ​គ្នា​នឹងគ្នា ព្រោះ​អ្នកទាំងពីរ​ទោះ​ជាយ៉ាងណាគឺជា​ប្តីប្រពន្ធ​

7.កុំ​ប្រើដៃជើង ពេលឈ្លោះ​គ្នា

8.កុំឈ្លោះគ្នាចំពោះមុខកូនៗ ព្រោះវា​នឹងធ្វើជាគំរូអាក្រក់​ជាទីបំផុតសម្រាប់កូន​ៗ​របស់​អ្នក​

9.និង នៅមានច្រើនយ៉ាងទៀតដែលរៀបរាប់មិនទាន់អស់!

ពាក្យទូន្មានទាំងនេះ គេតែងលឺអាចារ្យប្រៀនប្រដៅ​ពេល​កូនៗរៀបការ ប៉ុន្តែ​មានភាគតិច​ណាស់ដែល​អាចចងចាំ​ពាក្យទាំងនេះ​បាន ព្រោះពេលខ្លះ​សាម៉ី​ខ្លួន​ជា​អ្នករៀបការ​មិនទាំងដឹង​ផង​ថា ខ្លួន​កំពុង​តែ​ក្លាយ​ជា​អ្នកទទួលខុសត្រូវផ្តាច់មុខ​លើ​គ្រួសារ​មួយ​ផងទេ ។

loading...

LEAVE A REPLY