៥ យ៉ាងដែល​អ្នកមិន​គួរធ្វើ​នៅពេល​ផឹកស្រវឹង

0
531

ក្នុងជីវិតរស់​នៅ​បច្ចុប្បន្ននេះ ចៀស​មិនផុត​ពីការ​ទទួលទាន​គ្រឿង​ស្រវឹងនោះទេ នៅពេល​ដែល​ជួបជុំ​មិត្តភក្តិ, ជប់លៀង ឬការ​ចូលរួម​ក្នុងកម្ម​វិធីផ្សេងៗ។ ប៉ុន្តែទោះ​បីជាយ៉ាង​ណា អ្នកគួរ​តែដឹង គឺដាច់​ខាត​មិនត្រូវ​ធ្វើរឿង​មួយ​ចំនួន​ខណៈពេល​ដែល​ស្រវឹង។

១. កុំងូតទឹក

រឿងមួយដែលអ្នក​មិនគួរធ្វើ គឺងូត​ទឹកនៅ​ពេល​ដែល​ផឹកស្រវឹង ព្រោះវា​មិនអាច​ជួយ​ឲ្យអ្នក​ស្វាងវិញ​បានទេ។ មិនថាក្នុង​ខ្លួន​របស់អ្នក​កំពុង​តែក្តៅ ឬត្រជាក់ អ្នក​មិនគួរ​ងូតទឹក​ភ្លាមៗ​នោះដែរ។ មិនតែ​ប៉ុណ្ណោះ​វាអាច​ធ្វើឲ្យ​អ្នកមាន​ស្ថាន​ភាព​ស្រវឹង​កាន់តែ​ខ្លាំងឡើង ដែល​នាំឲ្យ​អ្នក​ចង់ក្អួត, ឈឺក្បាល និងវិលមុខ។

រឿងមួយដែលគួរ​ឲ្យកត់​សម្គាល់ គឺការ​សេព​គ្រឿង​ស្រវឹង​បណ្តោល​ឲ្យ​ថ្លើមត្រូវ​ធ្វើការ​ធ្ងន់ក្នុង​ការ​ បញ្ចេញ​ជាតិពុល ​គួបផ្សំ​ជាមួយ​នឹងការ​ងូតទឹក​ភ្លាមៗ​ក្រោយ​ពេល​ស្រឹងស្រា កម្រិត​ជាតិ​អាកុល​មិនអាច​បណ្តេញ​ចេញពី​ក្នុងឈាម​បាន ដែល​បណ្តោល​សរសៃ​ឈាម​ខូចខាត និងអាច​បណ្ដាល​ឲ្យស្លាប់ (ប្រសិនបើ​អ្នកសុខ​ភាព​ខ្សោយ​ស្រាប់)។

វិធីល្អបំផុត គឺអ្នក​ត្រូវប្រើ​កន្សែង​ជ្រលក់​ទឹកក្តៅ​ឧណ្ឌៗ មកជូត​សម្អាត​រាងកាយ​មុនពេល​ចូលគេង វានឹង​ជួយ​ចរាចរ​ឈាម​នៅក្នុង​រាងកាយ​ដំណើរ​ការបាន​ស្រួល​ឡើងវិញ។

២. កុំប្រើថ្នាំបន្សាប

ការប្រើថ្នាំនេះអាចជួយ​សង្គ្រោះ​អ្នក​ខណៈ​ដែល​ស្រវឹង​តែប៉ុណ្ណោះ ប៉ុន្តែ​ថ្នាំនេះ​មិនល្អ​ដូចអ្វី​ដែលអ្នក​បាន​គិតនោះ​ឡើយ។ វាអាច​ប្រតិកម្ម​ជាមួយ​ក្រពះ និង​ពោះវៀន ហើយ​អាច​ធ្វើឲ្យ​រាងកាយ​អស់​កំលាំង, មិនស្រួល​ក្នុងខ្លួន​ថែមទៀត។

យកល្អ នៅពេលដែល​ស្រវឹង​អ្នកអាច​ប្រើដៃ​ដើម្បី​លូកចូល​ដើម្បី​ឲ្យក្អួត​ចេញមក ហើយ​ផឹកទឹក​ផ្លែឈើ​ជំនួសវិញ។

៣. កុំផឹកកាហ្វេសខ្មៅ

ដើម្បីចៀសឲ្យផុតពី​អាការៈ​វិលមុខ អ្នកមិន​គួរផឹក​កាហ្វេ​ខ្មៅនោះទេ។ កាហ្វេខ្មៅ អាចធ្វើ​ឲ្យរាង​កាយ​របស់អ្នក​បាត់បង់​ជាតិទឹក, អារម្មណ៍​មិនល្អ និងធ្វើ​ឲ្យអ្នក​ស្រវឹង​កាន់តែ​យូរ​ជាងមុន។

៤. កុំបរិភោគអាហារចៀន ឬមាន​ជាតិ​ខ្លាញ់ច្រើន

អាហារចៀន​អាចធ្វើឲ្យ​អ្នកមាន​អារម្មណ៍​ថាឆ្អែត ហើយមិន​យូរទេ​រាងកាយ​របស់អ្នក​នឹងស្រូប​យក​ជាតិ​អាកុល​ទាំងអស់។ នេះគឺជា​ការពិត ព្រោះ​បន្ទាប់ពី​ការបរិភោគ​អាហារ​ចៀន ប្រូតេអ៊ីន និងជាតិ​ខ្លាញ់​​ធ្វើឲ្យអ្នក​ទទួល​រងការ​ហើមពោះ, ពិបាក​រំលាយ​អាហារ ដែល​បណ្តោល​ឲ្យ​ជាតិ​អាកុល​នៅតែមិន​អាច​បញ្ចេញ​ចេញពី​រាងកាយ​ដដែល។ មិនតែ​ប៉ុណ្ណោះ ក្រពះ និង​ពោះវៀន​របស់អ្នក​នឹងទទួល​រងនូវការ​ឈឺចាប់។

៥. កុំរួមភេទ

បច្ចុប្បន្ននេះ បញ្ហា​ងាប់​លិង្គ ព្រមទាំង​បញ្ហា​ផ្សេងៗទៀត​បាន​កើតមាន​ឡើង​ដោយ​សារតែ​ការសេព​គ្រឿងស្រវឹង។ មិនត្រឹម​តែ​ប៉ុណ្ណោះ អ័រម៉ូន testosterone ដែល​ជួយ​រក្សា​ចំណង​ផ្លូវភេទ, ការរំញោច​ក្រពេញ​ប្រូស្តាត និងការបាញ់​ទឹកកាមចេញ ក៏ត្រូវកាត់​​បន្ថយដែរ។

នៅពេលដែល​អ្នកស្រវឹង​មិនគួរ​ប្រព្រឹត្តិការ​រួមភេទ​នោះទេ ព្រោះអាច​បណ្តោល​ឲ្យអ្នក​កាន់តែ​អស់​កម្លាំង, ខ្វះជាតិទឹក​ក្នុង​រាងកាយ, គ្រោះថ្នាក់​ដល់​សុខភាព ជាពិសេស​មិនអាច​ឈាន​ដល់ចំណុច​កំពូល​នោះឡើយ៕

loading...

LEAVE A REPLY