អ្វី​គួរ​ចៀសវាង​នៅ​ពេល​មាន​រដូវ

0
324

មានរឿង​មួយ​ចំនួន​ដែល​អ្នក​មិន​ត្រូវធ្វើ​ទាល់តែ​សោះ​ក្នុង​ពេល​ដែល​អ្នកមាន​រដូវ ។ វា​ជា​រយៈពេល​ដែល​អ្នក​ត្រូវការ​ការ​សម្រាក និង​បញ្ឈប់​នូវ​សកម្មភាព​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក ដោយសារ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​វិញ​។ នៅ​ពេល​ដែល​អ្នក​មានការ​ឈឺចាប់ វា​នឹង​អាច​មាន​ផល​ប៉ះពាល់​ជា​ច្រើន​ដែល​អាច​កើតឡើង​លើ​រាង​កាយ​របស់​អ្នក ។
សូម​អាន​អត្ថបទ​ខាងក្រោម​នេះ​ដើម្បី​ដឹង​អំពី​សកម្មភាព​មួយ​ចំនួន​ដែល​អ្នក​ត្រូវចៀ​សវា​អំឡុង​ពេល​មក​រដូវ ។

១-​កុំ​រួម​ភេទ​ដោយ​មិន​បានការ​ពារ
ក្នុងអំឡុងពេល​នេះ វា​មានឱកាស​ខ្ពស់​ក្នុង​ការ​មាន​ផ្ទៃពោះ ។ លើស​ពី​នេះ​ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ វា​គឺជា​ការ​ល្អ​បំផុត​ក្នុង​ការ​ចៀសវាង​ការ​រួម​ភេទ​នៅ​ពេល​ដែល​អ្នកមាន​រដូវ ។

២-​បរិភោគ​អាហារ​ឱ្យ​បាន​ទៀងទាត់
អ្នក​មិន​ត្រូវ​បង្អត់អាហារ​ក្នុងអំឡុងពេល​មាន​រដូវ​នោះ​ទេ ។ ដោយសារ​អ្នក​កំពុង​បាត់បង់​ឈាម​យ៉ាងច្រើន​ក្នុងអំឡុងពេល​មាន​រដូវ អាហារ​ដែល​អ្នក​បរិភោគ​នឹង​ជួយ​បង្កើន​ថាមពល​ដល់​អ្នក ។

៣-​កុំ​ជ្រើសរើស​ការ​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំង​ពេក
ការ​ធ្វើ​លំ​ហាត់ប្រាណ​ធម្មតា គឺ​មិន​មាន​បញ្ហា​នោះ​ទេ​ចំពោះ​រាង​កាយ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ឈឺពោះ ឬ​ចង្កេះ​ក្នុង​ពេល​មាន​រដូវ​វា​ជា​ការ​ល្អ​ក្នុង​ការ​ចៀសវាង​ការ​ធ្វើ​លំ​ហាត់ប្រាណ ខ្លាំង​ៗ​ដោយសារ​វា​នឹង​ធ្វើ​ឱ្យ​ស្ថានភាព​នៃ​ការ​ឈឺចាប់​របស់​អ្នក​កាន់តែ​អាក្រក់ ។

៤-​និយាយ​ថា​ទេ​ចំពោះ​ការ​បរិភោគ​អាហារ​ដែល​គ្មាន​ជីវជាតិ
ការ​ទទួលទាន​អាហារ​ដែល​គ្មាន​ជីវជាតិ​ដូច​ជា​ភី​ហ្សា ហែម​បឺ​ហ្គ័​រ គឺ​មិនល្អ​ចំពោះ​សុខភាព​របស់​អ្នក​ទេ ជា​ពិសេស​ក្នុងអំឡុងពេល​មក​រដូវ ។ វា​អាច​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​របស់​អ្នក ហើយ​ក្នុងអំឡុងពេល​មក​រដូវ អ្នក​គួរតែ​បរិភោគ​អាហារ​ដែល​មាន​ផល​ល្អ​ចំពោះ​សុខភាព​វិញ ។

៥-​ចៀសវាង​ការ​ទទួលទាន​ទឹក​ត្រជាក់​/​ទឹក​សូ​ដា
អ្នក​ត្រូវ​តែ​ចៀសវាង​ទទួលទាន​ភេសជ្ជៈ​ទាំងនេះ ដោយសារ​វា​អាច​ធ្វើ​ឱ្យ​ឈាមរដូវ​នៅ​សល់​ខ្លះ​នៅ​ក្នុង​ជញ្ជាំង​ស្បូន ។ បន្ទាប់​ពី​រយៈពេល​ពី​៥​តៅ​១០​ឆ្នាំ ឈាមរដូវ​ដែល​នៅ​ជាប់​ជញ្ជាំង​ស្បូន​ទាំងនេះ​អាច​នាំ​ឱ្យ​កើតជា​ដុំ​សាច់ ឬ​ជំងឺមហារីក ៕

loading...

LEAVE A REPLY