អ្នកណាខ្លះដឹងថា ស្រ្តីមានចំណង់រួមរ័កនៅពេលណា?

0
460

បើទោះបីស្ត្រី មិនស្តែងឱ្យឃើញពីតម្រូវការផ្នែកផ្លូវភេទច្បាស់ដូច បុរសក្តី ប៉ុន្តែពេលខ្លះអារម្មណ៍សិចរបស់ស្ត្រី កើនខ្លាំងជាងបុរសទៅទៀត។ ជាពិសេសនៅក្នុង អំឡុងពេលមួយចំនួនដែលមាននៅខាងក្រោមនេះតែម្ដង ដែលភាគគេបានកត់សម្គាល់ឃើញថា ស្រ្តីតែងកើតមានអារម្មណ៍ចង់រួមរ័ក។

1.ត្រូវស្រាកម្តៅអារម្មណ៍៖ អំឡុងពេលស្ថិតនៅតែ២នាក់ជាមួយបុរសកំពូលស្នេហ៍ ស្ត្រីអាចចាប់ផ្តើមសាងភាពក្លាហានខ្លួនឯង ដោយក្រេបនូវរសជាតិដ៏ជាប់ចិត្តនៃសុរាពិសេសប្រភេទស្រាណាដែលដៃគូរបស់នាងចូលចិត្តដើម្បីជំរុញអារម្មណ៍នៃសេចក្តីសុខរួមគ្នាឱ្យកើតមានឡើង។

2.ក្រោយថ្ងៃមានរដូវ៖ ក្រោយថ្ងៃមានរដូវបានកន្លងផុតទៅគឺជាអំឡុងពេលដែលកម្រិតអ័រម៉ូនក្នុងរាងកាយស្ត្រីកើនឡើង ព្រោះជាដំណាក់កាលដែលរាងកាយផលិតពង (អូវុល) ដើម្បីរង់ចាំទទួលការបន្តពូជតាមបែបធម្មជាតិ។ ពីរសប្តាហ៍រាប់ចាប់ពីថ្ងៃអស់រដូវចុងក្រោយ គឺជាចន្លោះពេលមួយសមស្របបំផុតក្នុងការបង្កាត់ភ្លើងស្នេហ៍កាមទេព និងជាពេលដែលស្ត្រីមានតម្រូវការផ្លូវ ភេទខ្លាំងដោយពុំចាំបាច់ឱ្យបុរសជាដៃគូជួយបបោសអង្អែលដាស់អារម្មណ៍សិចយូរៗដូចមុននោះឡើយ។

3.មើលវីដេអូដាស់អារម្មណ៍៖ ស្ត្រីភាគច្រើនមានអារម្មណ៍ខ្លាចរអាមិនហ៊ានមើលវីដេអូសិចដោយមូលហេតុច្រើនយ៉ាង ពិសេស ខ្លាចបុរសគូស្នេហ៍យល់ថា នាងជាស្ត្រីល្មោភតណ្ហា។ ប៉ុន្តែបើជាសាច់រឿងស្នេហាមានឈុតឆាកឱបថើបបឺតមាត់ ស្ទាបបបោសអង្អែលសម្តែងដោយតួឯកប្រុសសង្ហាអាចធ្វើឱ្យឈាមរបស់ស្ត្រីពុះពោរឡើង ឯអារម្មណ៍ក៏កើតមានទៅតាមនោះដែរ រហូតទ្រាំលែងបាន ពេលនោះចៀសមិនផុតពីដឹកដៃគ្នាឡើងឋានសួគ៌ឡើយ ។

4.ពេលនៅបែកគ្នា៖ អឡុងពេលរស់នៅបែកគ្នាបណ្តោះអាសន្នសម្ព័ន្ធស្នេហ៍របស់ស្ត្រី និងគូស្នេហ៍នឹងកាន់តែវេញត្របាញ់បញ្ចូលគ្នាយ៉ាងស្អិតល្មូតទ្វេឡើងនៅពេលបានជួបគ្នាម្តងៗ។ នេះដោយសារក្តីនឹករលឹកភាពស្រងេះស្រងោចដក់ជាប់ក្នុងចិត្ត ដែលចេះតែកើនឡើងដោយក្តីបារម្ភ និងទន្ទឹងរង់ចាំផ្លូវ។ ពេលបានជួបគ្នាវិញ ត្រូវទូទាត់នូវក្តីនឹងរឮកដោយយកសិចមកជំនួស។

5.ពេលតប់ប្រមល់៖ ភាពធុញថប់តប់ប្រមល់របស់ស្ត្រីដែលយើងមិនច្បាស់ក្នុងចិត្តថា ជាអ្នកជំរុញកម្តៅខ្លួនឱ្យពុះពោរឡើងដូចកំហឹងនិងមិនអាចបង្កើតនូវសេចក្តីត្រូវការផ្នែកផ្លូវភេទឱ្យកើនឡើងខ្លាំង ដូចការខឹងក្រេវក្រោធនោះ បើភាគីបុរសជូយដោះស្រាយបញ្ហារកច្រកចេញឱ្យស្ត្រីធូរស្បើយ ក្នុងអារម្មណ៍គឺជារឿងល្អ។ ភាពតប់ប្រមល់នាំឱ្យឈឺក្បាល និងរោលរាលទៅដល់ចិត្ត។ ដូចនេះ សិចអាចធ្វើឱ្យការធុញថប់អារម្មណ៍ ធូរស្បើយបាន ហើយជួនកាលជួយកាត់បន្ថយ អាការឈឺក្បាលបានទៀតផង។

6.អត់យូរ ជូរមាត់៖ ពេលដាច់របបសិចយូរ តម្រូវការផ្លូវភេទបានប្រមូលផ្តុំនៅក្នុងសារពាង្គកាយដោយពុំដឹងខ្លួន។ ការមិនបានរួមរ័កយូរមកហើយនេះ ធ្វើឱ្យអារម្មណ៍សិចរបស់ស្ត្រីកើនឡើងយ៉ាងខ្លាំង និងរង់ចាំការរួមភេទជាមួយដៃគូយ៉ាងអន្ទះសា។ នេះជាក្រឹត្យក្រមធម្មជាតិរបស់មនុស្ស ក្នុងវ័យបន្តពូជ ដែលនៅមានចំណង់ផ្លូវភេទអត់យូរតែងតែជូរមាត់ពិតជាពិបាកទប់អារម្មណ៍ណាស់….៕
ប្រភព ៖ Sabay

loading...

LEAVE A REPLY