អាន​អត្ថបទ​នេះ​សិន!! មុន​អ្នក​ប្រគល់​ព្រហ្មចារីយ៍​ឱ្យ​គូស្នេហ៍​របស់​អ្នក

0
175

បាត់បង់​ព្រហ្មចារីយ៍​ជាលើកដំបូង​នឹង​បង្កើត​សម្ពាធ​ច្រើន​នៅក្នុង​ចិត្ត​របស់​មនុស្ស។ ចាប់ផ្តើម​គិតពី​ការសម្រេចកាម​ខ្លួនឯង និង​ការឡើង​គ្រែ​ជាមួយ​គូស្នេហ៍ ជា​រឿង 2ផ្សេងគ្នា។

ដូចនេះ​នៅក្នុង​អត្ថបទ​នេះ យើង​នឹង​បកស្រាយ​ពី​រឿង​ចាំបាច់​ដែល​មនុស្ស​ម្នាក់ៗ​ត្រូវ​ដឹង​មុនពេល​បាត់បង់​ព្រហ្មចារីយ៍។

ទាំងនេះ​ជា​ការពិត​ដែល​អាច​ជួយ​ពង្រឹង​ដល់​ការរួមរ័ក្ស ក៏​ដូចជា​អប់រំ​អ្នក​ឱ្យ​ដឹងពី​បេសកកម្ម​លើ​គ្រែ​ទាំងស្រុង។

1. កម្តៅ​សាច់​មុនពេល​រួមភេទ​ជា​រឿង​ចាំបាច់​ត្រូវ​ធ្វើ!! មនុស្ស​ចូលចិត្ត​មើល​រំលង​ចំណុច​នេះ ដើម្បី​ឆាប់​បាន​ទៅដល់​ការសម្រុកចូល។ ការធ្វើ​បែបនេះ​បង្ក​ឱ្យ​ទឹករំអិល​តិច បណ្តាល​ឱ្យ​ឈឺចាប់​ខ្លាំងក្នុង​ពេល​បង្កាត់ភ្លើង​ស្នេហ៍។

2. ទឹករំអិល​ធ្វើឱ្យ​អ្វីៗ​ប្រសើរឡើងបំផុត! ជាតិរំអិល​តិចតួច​នឹង​ធ្វើឱ្យ​គ្រប់យ៉ាង​កាន់តែ​រលូន​ទៅមុខ និង​កាន់តែ​មាន​ក្តីសុខ​ខ្លាំងឡើង។

3. ហាម​គិតដល់​ការសម្រេច​ទឹកកាម​ជា​គោលដៅ! វា​នឹង​បង្វែ​ការតាំងចិត្ត និង​រារាំង​ដល់​សកម្មភាព​លើ​គ្រែ។ ផ្ទុយទៅវិញ ផ្តោត​ខ្លាំង​ទៅលើ​ពេល​ឥឡូវ ហើយ​មាន​ក្តីសុខ​នឹង​សង្គ្រាម​ក្តៅសាច់​របស់​អ្នក។

4. អ្នកស្រាវជ្រាវ​បាន​អះអាង​ថា មនុស្ស​ងាយ​នឹង​សម្រេចកាម បើ​ពួកគេ​ស្រឡាញ់គ្នា​ខ្លាំង​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត។

5. វា​មិន​ឈឺចាប់​ឡើយ! អ្នកជំនាញ​និយាយ​ថា « បើសិន​ចាប់ផ្តើម​សម្រុកចូល​ភ្លាម ឱកាស​នៃ​ការឈឺចាប់​មាន​ច្រើន។ ហេតុ​នេះ អ្នក​ត្រូវការ​ថើប​លេង​ស្ទាបអង្អែល​ជាមុន ឬ​ប្រើ​ទឹករំអិល​ជាជំនួយ »។

6. ការសិក្សា​បាន​បង្ហាញ​ថា « អសមត្ថភាព​ផ្លូវភេទ » មិនមែន​ត្រឹមតែ​កើតឡើង​ចំពោះ​មនុស្សចាស់​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាច​កើត​ចំពោះ​មនុស្ស​ពេញវ័យ​ដែរ។ សំខាន់​បុរស​មិន​ជក់​បារី និង​សេព​ជាតិស្រវឹង ហើយ​ទទួលទាន​អាហារ​សុខភាព។

7. វា​មិន​ពិត​ទេ​ដែល​ថា មនុស្ស​ដែល​ឡើងគ្រែ​ជាមួយ​យើង​លើក​ដំបូង រូប​គេ​នឹង​ដិតជាប់​ក្នុង​ចិត្ត​យើង​រហូតទៅ។ វា​គ្រាន់តែ​ជា​រឿងប្រឌិត​ប៉ុណ្ណោះ៕

loading...

LEAVE A REPLY