អាថ៌​កំបាំង​ធ្វើ​ឱ្យ​នាង​ចង់​រួម​ភេទ​ជាមួយ​អ្នក​ទៀត

1
150

តើ​កត្តា​អ្វីខ្លះ​ដែល​អាច​ជំរុញ​ឱ្យ​នារី​ជា​ដៃគូ​ចង់​រួម​ភេទ​ជាមួយ​អ្នក​ម្តងទៀត ? ជា​ការណ៍​ពិត​ណាស់ ការ​រួម​ភេទ​ដែល​ពោរពេញ​ទៅ​ដោយ​សេចក្តីសុខ​ស្រួល គឺ​កើត​ចេញពី​ការ​ឈ្វេងយល់​អំពី​អារម្មណ៍​ផ្លូវភេទ​ដៃគូ​របស់​ខ្លួន​ទើប​អ្នក​អាច​បំពេញ​សេចក្តី​ត្រូវការ​របស់​នាង​បាន ។

ចំណុច​ទាំង ៥​ខាងក្រោម​នេះ​អាច​ជា​ហេតុផល​សំខាន់​ទាក់ចិត្ត​នារី​ជា​ដៃគូ​ឱ្យ​ចង់​រួម​ភេទ​ជាមួយ​អ្នក​ម្តងទៀត​៖

១-​ស្ទាបស្ទង់​ស្ថានការណ៍​៖ អ្នក​ត្រូវ​ប្រាកដ​ថា​ដៃគូ​របស់​អ្នក​យល់ព្រម​ប្រព្រឹត្ត​រឿង​លើ​គ្រែ​នេះ​ជាមួយ​អ្នក ដោយ​គ្មាន​ការ​បង្ខំ ឬ​គ្មាន​សំពាធ​អ្វីមួយ​ទៅ​លើ​នាង​នោះ​ទេ ។ ភាព​ស្រុះស្រួល​គ្នា នឹង​ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​ទទួល​បាន​អារម្មណ៍​ផ្លូវភេទ​កាន់តែ​មាន​សេចក្តីសុខ ។

២-​បញ្ឆេះ​អារម្មណ៍​នាង​ឱ្យ​កាន់តែ​រោលរាល​៖ ជា​ទូទៅ​បុរស​ងាយ​នឹង​មាន​អារម្មណ៍​ផ្លូវភេទ​ជាង​នារី ហេតុនេះ​អ្នក​ត្រូវ​ចំណាយពេល​យ៉ាង​ហោច​ណាស់​១០​នាទី ដើម្បី​ដាស់​ចំណង់តណ្ហា​របស់​នាង​ឱ្យ​រឹង​តែ​ក្តៅ​ជា​មុន​សិន ចៀសវាង​ការ​សម្រុក​ទាំង​កម្រោល និង​ប្រើ​កម្លាំង ខ្លាំង​ៗ​ទៅ​លើ​នាង ។ ការ​បបោសអង្អែល​ដោយ​កាយវិការ​ថ្នាក់ថ្នម ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​ចំណង់​របស់​នាង ។

៣-​សង្កេត​ទៅ​លើ​ភាព​ប្រែប្រួល​របស់​នាង​៖ អ្នក​អាច​សម្គាល់​បាន​ថា​នាង​កំពុង​ទទួល​បាន​នូវ​អារម្មណ៍​ពុះកញ្ជ្រោល​កាន់តែ​ខ្លាំង ដោយ​ការ​បញ្ចេញ​ស​ឡេ​ង​ថ្ងូរ រមួលខ្លួន​ប្រាណ ឬ​ដៃ​របស់​នាង​ក្តាប់​ខ្ញាំ​ជាដើម នៅ​ពេល​ដែល​អ្នក​ប៉ះ​ចំ​ត្រង់​តំបន់​ពិសេស​ណាមួយ ។ ដូចនេះ​អ្នក​ត្រូវ​តែ​បន្តសកម្មភាព​នោះ​ដដែល ចៀសវាង​ផ្លាស់​ប្តូរ​ខុស​គោលដៅ ។

៤-​អណ្តាត​រាំ​៖ វិធី​ពិសេស​ក្នុង​ការ​បង្កើន​ចំណង់​ផ្លូវភេទ​ដល់​ដៃគូ​របស់​អ្នក គឺ​ការ​យក​អណ្តា​តទៅ​ប្រឡែង​លេង​ត្រង់​តំបន់​ឯកជន​របស់​នាង ប៉ុន្តែ​អ្នក​ក៏​ត្រូវ​តែ​សង្កេត​មើល​ផង​ដែរ​ថា តើ​នាង​ពេញចិត្ត​នឹង​វិធីសាស្ត្រ​នេះ​ឬ​យ៉ាងណា ។

៥-​ការ​ថ្នាក់ថ្នម​បន្ទាប់​ពី​រួចរាល់​៖ បុរស​មួយ​ចំនួន​អាច​នឹង​មើល​រំលង​ចំណុច​នេះ ដោយសារ​តែ​អស់កម្លាំង ហើយ​បែរជា​គេង​ចោល​នាង​បាត់ ។ ជាក់ស្តែង​អារម្មណ៍​ផ្លូវភេទ​របស់​នារី មិន​ងាយ​នឹង​កើតឡើង ហើយ​ក៏​មិន​ងាយ​នឹង​រលត់​ទៅ​វិញ​ដែរ ហេតុនេះ​អ្នក​ត្រូវ​តែ​បន្ត​ការ​ថ្នាក់ថ្នម អង្អែល​លេង ឬ​អោប​នាង ព្រមទាំង​និយាយ​ពាក្យ​ផ្អែមល្ហែម​ទៅ​កាន់​នាង ចៀសវាង​ការ​ទុក​នាង​ចោល​កណ្តាល​ទី ៕

loading...

1 COMMENT

  1. Good write-up, I am normal visitor of one’s blog, maintain up
    the nice operate, and It is going to be a regular visitor for a long time.
    .Séjours en Grece

LEAVE A REPLY