ស្រីៗអានទៅ😂😂😂!! គួរធ្វើយ៉ាងណាកុំឲ្យ ជ្រើសរើសមនុស្សខុស!! កុំអាងដល់ពេលគេបែកតាំងថា ប្រុសៗទាំងអស់សុទ្ធតែដូចគ្នា

0
195

ធ្លាប់គិតទេ? មានមនុស្សជាច្រើនតាមស្រលាញ់យើង ប៉ុន្ដែហេតុអីយើងមិនស្រលាញ់គេ? យើងបានជួបមនុស្សល្អហើយ តែហេតុអីយើងនៅតែមិនអាចរស់នៅជាមួយគេ? រស់នៅជាមួយគេហើយ ហេតុអីពេលខ្លះមិនអាចលើកលែងឲ្យគ្នា បើគ្រាន់តែកំហុសបន្ដិចបន្ដួចសោះ? ខ្ញុំធ្លាប់បានមើលរឿងចិន ហើយចាំបានប្រយោគមួយដែលគេនិយាយ «បានជិះទូកជាមួយគ្នា ជានិស្ស័យដែលសន្សំមក១០ជាតិ ហើយបានរៀបការជាប្ដីប្រពន្ធ គឺធ្វើបុណ្យរួមគ្នា ១០០ជាតិឯណោះ»។ ទោះបីពិតឬមិនពិត តែយើងអាចគិតដោយខ្លួនឯងបាន។ ភាគច្រើន ស្នេហាទីមួយមិនមែនជាស្នេហាចុងក្រោយ មនុស្សដំបូងមិនមែនជាមនុស្សចុងក្រោយ តែមនុស្សចុងក្រោយជាមនុស្សដែលធ្វើឲ្យជីវិតយើងអាចចាប់ផ្ដើមសារជាថ្មី ហើយមនុស្សចុងក្រោយជាជម្រើសរបស់យើង។

💘💘💘💘💘💘💘 មនុស្សស្ទើរតែមួយផែនដីនេះ ចំណាយពេលជាងពាក់កណ្ដាលជីវិតរបស់ខ្លួន ជាមួយមនុស្សដែលខ្លួនឯងស្រលាញ់ ប៉ុន្ដែក៏មានអ្នកដែលសម្រេចចិត្តចំណាយពេល១ជីវិតជាមួយខ្លួនឯង។ បើយើងមានឱកាសជ្រើសរើសមនុស្សម្នាក់ដើម្បីរស់នៅជាមួយ យើងគួរតែ៖

❤️ ជ្រើសរើសមនុស្សម្នាក់ដែលស្រលាញ់យើងជាយើង មិនកែប្រែយើងដើម្បីឲ្យដូចអ្វីដែលគេត្រូវការ ហើយមិនព្យាយាមកែប្រែដើម្បីឲ្យយើងស្រលាញ់គេ តែគេរក្សាខ្លួនគេជាគេ ហើយទទួលយកអ្វីដែលជាយើង។

❤️ ជ្រើសរើសមនុស្សម្នាក់ដែលមិនចំណាយពេលពេញមួយថ្ងៃដើម្បីយើង ប៉ុន្ដែមានពេលសម្រាប់យើងរាល់ថ្ងៃ បើទោះបីជាពេលវេលាខ្លីក៏ដោយ។

❤️ ជ្រើសរើសមនុស្សម្នាក់ដែលហ៊ានប្រាប់ពីកំហុសរបស់យើង គេនិយាយត្រង់ បើឃើញល្អគេថាល្អ ឃើញអាក្រក់គេប្រាប់ឲ្យកែ។

❤️ ជ្រើសរើសមនុស្សម្នាក់ដែលអាចធ្វើឲ្យយើងសើច ទោះបីក្នុងខណៈពេលដែលយើងគិតថា មិនអាចសូម្បីតែញញឹម។

❤️ ជ្រើសរើសមនុស្សម្នាក់ដែលមិនមែនចេះតែសន្សំរឿង តែគេចេះលួងឲ្យអ្នកបាត់ខឹង។

❤️ ជ្រើសរើសមនុស្សម្នាក់ដែលធ្វើឲ្យយើងយំព្រោះការរំភើប មិនមែនយំព្រោះការឈឺចាប់។

❤️ ជ្រើសរើសមនុស្សម្នាក់ដែលយើងគិតថា អ្នកមានអារម្មណ៍ឯកាបើគ្មានគេ។

❤️ ជ្រើសរើសមនុស្សម្នាក់ដែលមិនមែនឲ្យតម្លៃតែលើយើង តែគេចេះផ្ដល់តម្លៃដល់អ្នកគ្រប់គ្នា។

❤️ ជ្រើសរើសមនុស្សម្នាក់ដែលមិនបោះបង់ខ្លួនឯងចោលដើម្បីតែយើង តែគេខំប្រឹងដើម្បីខ្លួនឯង ហើយដើម្បីមនុស្សដែលគេស្រលាញ់។

❤️ ជ្រើសរើសមនុស្សម្នាក់ដែលស្រលាញ់យើងសម្រាប់បច្ចុប្បន្នរបស់យើង មិនរំលឹកអតីកាលកន្លងមក។

❤️ ជ្រើសរើសមនុស្សម្នាក់ដែលយំជាមួយយើង សើចជាមួយយើង ហើយលើកទឹកចិត្តយើងជានិច្ច។

❤️ ជ្រើសរើសមនុស្សម្នាក់ដែលមើលឃើញយើងទោះជាគេខ្វាក់ ស្ដាប់លឺសំឡេងយើងទោះជាគេថ្លង់ យល់ចិត្តយើងទោះយើងមិននិយាយ ។

ចុងក្រោយគឺ ជ្រើសរើសមនុស្សម្នាក់ដែលជាជម្រើសរបស់យើង មិនមែនជាជម្រើសរបស់នរណាម្នាក់ឡើយ ព្រោះមិនមាននរណាម្នាក់ទទួលខុសត្រូវលើខ្សែជីវិតរបស់យើងនោះទេ៕😍😘😗😙😚

ប្រភព​ : pkarprey

loading...

LEAVE A REPLY