សំបកដំឡូងបារាំងជាឪសថបំបាត់បញ្ហាសក់ស្កូវមុនអាយុ ដ៏មានប្រសិទ្ធិភាព

1
66

យុវវ័យយើងមួយចំនួនធំ សព្វថ្ងៃនេះ មានបញ្ហាសក់ស្កូវទាំងវ័យក្មេង ដែលវាជារឿងមួយ គួរឲ្យខ្មាសគេខ្លាំងណាស់។

ការលាបថ្នាំសក់ ដើម្បីបិទបាំងមិនល្អសម្រាប់សុខភាពសក់ឡើយ ពីព្រោះវាសំបូរទៅដោយសារធាតុគីមីមិនល្អ។

ហេតុនេះ យើងនឹងលើកឡើងនូវវិធីសាស្រ្តធម្មជាតិមួយ ដែលអាចជួយឲ្យសក់របស់អ្នកប្រែជាខ្មៅវិញបានត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ដោយគ្រាន់តែប្រើ សំបកដំឡូងបារាំង។

*** វិធីអនុវត្ត

១. ចិតសំបកដំឡូងបារាំង ៥ ទៅ ៦ ផ្លែ រួចយកសំបកទាំងនោះទៅដាក់ដាំពុះ ក្នុងទឹកបរិមាណ ៣ ទៅ ៤ កែវ រយៈពេល ២០ ទៅ ៣០ នាទី។

២. ទុកឲ្យត្រជាក់ រួចស្រង់យកកាកសំបកដំឡូងបារាំងចេញ និងបោះចោលចុះ ទុកតែទឹកបានហើយ។ បន្ទាប់មកយកទឹកសំបកដំឡូងបារាំងនោះ ក្នុងក្រឡមួយគ្របឲ្យជិត (អ្នកអាចបន្ថែមប្រេងក្រអូប ដើម្បីឲ្យវាមានក្លិនប្រហើរក៏បានផងដែរ)។

៣. អ្នកអាចកក់សក់តាមធម្មតា ប៉ុន្តែគ្រាន់តែអប់សក់ឲ្យបាន ២ ទៅ ៣ នាទីបន្ថែម ដើម្បីផ្តល់សំណើមដល់សក់ស្កូវបានល្អ។

៤. បន្ទាប់មក អ្នកយកទឹកសំបកដំឡូងបារាំងចាក់ពីលើសក់ រួចធ្វើការម៉ាស្សាបន្ថែម ប៉ុន្តែកុំលាងទឹកសម្អាតចេញឲ្យសោះ។

*** អ្នកអាចអនុវត្តន៍ជារៀងរាល់ថ្ងៃ ឬយ៉ាងហោចណាស់ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ រយៈពេលពី ២ សប្តាហ៍ទៅ ២ ខែ អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្តជាក់ជាមិនខានឡើយ៕

loading...

1 COMMENT

LEAVE A REPLY