វិធី​ធ្វើ​ឲ្យ​សង្សារ​ ដែល​បោះ​បង់​អ្នក មាន​ការ​ស្ដាយ​ក្រោយ

0
217

ស្នេហា​យុវវ័យ​ពុំ​មាន​អ្វីដែល​ឋិត​ថេរឡើយ បើ​ភាគី​បុរស​បោះ​បង់​អ្នក​ចោល​ដោយ​ហេតុ​ផល​ណាមួយ ចូរ​អនុវត្ដ​នូវ​វិធី​សាស្រ្ដ​ដូចខាងក្រោម​ដើម្បី​អោយ​មិត្ដ​ប្រុស​អ្នក​មាន ​វិប្បដិសារី​ដូចតទៅ ៖

១-ធ្វើ​ខ្លួន​ជាមនុស្ស​ចុះ​សម្រុង​នឹង​សង្គមគឺ ចូល​ចិត្ដ​រាប់​អាន​មិត្ដ​ច្រើន មិន​ប្រកាន់​វណ្ណៈ។ ព្យាយាម​ធ្វើ​អ្វី​ដែល​ថ្មី ឬក៏ស្គាល់​មិត្ដ​ថ្មីៗ​ដើម្បី​បង្ហាញ​អោយ​បុរស​ម្នាក់​នោះ​ឃើញ​ថា ជីវិត​របស់​អ្នក​មិន​វិល​ទៅរក​គេវិញ​ទេ ហើយ​ក៏មាន​អ្នក​ថ្មី​ត្រូវ​ការអ្នក​ដែរ។
២-រៀប​ចំខ្លួន​អោយ​ស្រស់​ស្អាត​ជានិច្ច​បើ​អាច​បាន គួរ​ប្ដូរ​ម៉ូដសក់ ឬក៏ផលិត​ផល​ប្រើ​ប្រាស់​មួយចំនួនដូចជា ក្រែម និង​ទឹក​អប់ ជាដើម។ ធ្វើ​បែបនេះ​ដើម្បី​អោយបុរស​ម្នាក់​នោះមើល​ឃើញ​ថា អ្នក​ពិតជាគួរ​អោយស្រលាញ់​ហើយ​គាត់​ក៏គិត​ខុសដែរ ដែល​បោះបង់​អ្នក​ចោល។

៣-ធ្វើ​ចិត្ដ​អោយល្អ និងទូលាយ​បន្ដិច​គឺ ព្យាយាម​រួសរាយ​រាក់ទាក់​ជាមួយ​អ្នក​ថ្មី និងពេល​ជជែក​គួរចោល​ស្នាម​ញញឹម​ខ្លះៗ​ផល។ នៅពេល​និយាយ​ជាមួយ​នរណា​ម្នាក់ ត្រូវ​ស្ដាប់​គេ ឬក៏ទុក​ឱកាស​អោយគេ​បកស្រាយ​តាម​ការគួរផងទៅចុះ។

៤-ធ្វើ​ចិត្ដ​អោយ​សប្បាយ​រីករាយ​កុំខ្វល់​ចិត្ដ​អោយសោះ។

៥-ត្រូវ​ចេះ​អត់​ធ្មត់។ មាន​ពេល​ខ្លះភាគី​ខាងបុរស​ប្រហែល​ជាអាច​យក​ពេល​គិត​ពីរឿង​នេះថា តើ​គាត់​កំពុង​តែស្ដាយ​ក្រោយ​ឬយ៉ាងណាខណៈដែល​បាត់​បង់​រូបអ្នក។ ដូច្នេះ​នេះ​អាច​ជារឿង​ល្អសម្រាប់អ្នក​ទាំងពីរ​ក្នុង​វេលាមួយ​មុន​នឹង​បុរស​ ម្នាក់​នោះ​វិល​មក​រក​អ្នកវិញ៕

loading...

LEAVE A REPLY