វិធី៥យ៉ាង​ធ្វើឱ្យ​អ្នក​ទាំង២កាន់តែ​ស្រឡាញ់គ្នា​ខ្លាំងឡើង​គ្មាន​ថ្ងៃ​បែក

0
168

១. សរសើរគ្នា​ពេល​អ្នក​មាន​ឱកាស

មនុស្ស​ណា​ក៏​ស្រឡាញ់​ការសរសើរ​ដែរ។ មិនថា​ពេលណា​អ្នក​មាន​ឱកាស​ទេ សរសើរ​ពី​សម្រស់ របស់​គូស្នេហ៍ និង​ក្តីបារម្ភ​អ្នក​ចំពោះ​រូប​គេ។

២. ឱប​ថ្នាក់ថ្នម

ការឱប​ថ្នាក់ថ្នម​មិន​ត្រឹមតែ​នាំឱ្យ​អ្នក​កាន់តែ​ស្និតស្នាល​នឹង​គូស្នេហ៍​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បង្កើត​បរិយាកាស​ល្អៗ។

៣. មើល​កុន​ជាមួយគ្នា

គ្មាន​អ្វី​ប្រសើរជាង​ការមើល​រឿង​កំប្លែង​រ៉ូមែនទិច​ជាមួយគ្នា​ទេ។ នៅពេល​អ្នក​រីករាយ​នឹង​មើល​កុន​ជាមួយគ្នា វា​នឹង​នាំឱ្យ​អ្នក​ទាំង២កាន់តែ​ស្និតស្នាល​គ្នា។

៤. ហាត់ប្រាណ

តើ​អ្នក​ដឹង​ទេ​ថា ហាត់ប្រាណ​ជាមួយគ្នា​អាច​ជួយ​បង្កើន​ចំណង​ស្នេហា​រវាង​គូស្នេហ៍​ទាំង២? វា​ធ្វើឱ្យ​អ្នក​ទាំង២កាន់តែ​មាន​ក្តីសុខ និង​អារម្មណ៍​ផ្សាភ្ជាប់​គ្នា។

៥. នៅ​តែម្នាក់ឯង

ស្នេហា​ត្រូវការ​សម្រាក​ដើម្បី​រក​ផ្លូវ​ត្រលប់​ទៅរក​គោលដៅ។ ផ្តល់​ពេលវេលា​សម្រាក​ឱ្យ​គ្នា​ខ្លះ ហើយ​នៅ​តែម្នាក់ឯង។ ពេល​អ្នក​ជួបគ្នា​បន្ទាប់មក​បែកគ្នា អ្នក​នឹង​កើត​អារម្មណ៍​សប្បាយ​រីករាយ ហើយ​ក៏​បន្ថែម​ភាពស្រស់ស្រាយ​ដល់​ស្នេហា​អ្នក​ទាំង២​ទៀត​ផង៕

loading...

LEAVE A REPLY