ផឹកភេសជ្ជៈជួយ​បង្រួម​ជួយអោយរាងស្រលូន​ស្អាត ត្រឹម ១សប្ដាហ៍!

0
140

នារីភាគ ​ច្រើន​តែង​មាន​ក្ដីប្រាថ្នា​នៅក្នុង​ចិត្តរៀងៗ​ខ្លួន អ្នក​ណាក៏​មានក្ដី​សុបិន្ត​ចង់ឱ្យ​ទំហំចង្កេះ​របស់​ពួកគេ​រួមតូច​ស្រលូន​ ស្អាត​យ៉ាង​ឆាប់​រហ័ស​ដែរ។ សំណាងល្អ យើង​មាន​ដំណោះ​ស្រាយ​ជា​ភេសជ្ជៈ​អស្ចារ្យ​​មាន​ឥទ្ធិពល​ខ្លាំង អាច​ជួយ​សម្រេច​បំណង​ប្រាថ្នា​ឱ្យអ្នក​បាន។ មាន​ស្រ្តីជា​ច្រើន​បាន​ប្រាប់​ឱ្យដឹង​ថា ពួកគេ​បាន​បង្រួម​ទំហំ​ចង្កេះ​មួយ​សង់​ទីម៉ែត្រ​ជាប្រចាំថ្ងៃ! ប្រសិន ​បើអ្នក​មាន​បំណង​ចង់​កាត់​បន្ថយ​ទំហំ​ចង្កេះ​ សូម​ព្យាយាម​ជាមួយ​ភេសជ្ជៈ​អស្ចារ្យ​នេះ ហើយ​អ្នកនឹង​ឃើញ​លទ្ធផល​របស់វា​ដោយ​ខ្លួនឯង។

តើវាធ្វើដំណើរការ​យ៉ាង​ដូចម្ដេច? ភេសជ្ជៈ ​នេះនឹង​កម្ចាត់​យក​ជាតិ​ប្រេង​លើស និង​ទឹក​ចេញ​ពីរាង​កាយ​របស់អ្នក។ នៅក្រៅ​ពីនេះ វាថែម​ទាំងធ្វើ​ឱ្យ​ប្រសើរ​ឡើងនូវ​មុខងារ​របស់​ខួរក្បាល ការ​ចងចាំ និង​ចក្ខុវិស័យ។ នេះជា​របៀប​ដើម្បី​រៀបចំវា!

គ្រឿងផ្សំ៖

– ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ

– ទឹកខ្មេះប៉ោម ២ស្លាបព្រាកាហ្វេ

– ទឹកក្រូចថ្លុងស្រស់ ១ពែង

ការរៀបចំ៖

ការរៀបចំនេះ គឺមាន​ភាព​ងាយ​ស្រួល​និង​សាមញ្ញ​បំផុត លោក​អ្នក​គ្រាន់​តែយក​គ្រឿង​ផ្សំទាំង​អស់ ដាក់​នៅក្នុង​ម៉ាស៊ីន​ក្រឡុក​មួយ ហើយ​លាយ​ពួកវា​ប្រហែល​ជា ២ ទៅ ៣ នាទី។

ការប្រើប្រាស់៖
ផឹកភេសជ្ជៈនេះ ជារៀងរាល់ថ្ងៃ មុន​ពេល​ទទួលទាន​អាហារ​ថ្ងៃត្រង់ និងពេល​ល្ងាច ឱ្យបាន ១ សប្ដាហ៍។ បន្ទាប់មក ឈប់​សម្រាក​ចំនួន ១ សប្ដាហ៍​វិញ ហើយ​ប្រសិន​បើចង់​បង្រួម​ទំហំ​ចង្កេះ​បន្ថែម​ទៀត អ្នក​អាច​អនុវត្ត​វាម្ដង​ទៀត​បន្ទាប់​ពីនេះ។ ប្រសិន​បើអ្នក​មិនចូល​ចិត្តក្រូច​ថ្លុងទេ អ្នកអាច​ប្រើ​ក្រូចឆ្មា​ជំនួស​វិញ​ក៏បាន៕

ប្រភព៖ប្រយោជន៏

loading...

LEAVE A REPLY