ប្រើ​រូបមន្ត​សម្ងាត់ធ្វើឱ្យស្បែក ស ដោយ​មិន​បាច់​ប្រើឡេ

0
142

មានផលិតផលជួយឱ្យ​ស្បែក​ឆាប់ស​ជាច្រើន​ណាស់​ដែល​មាន​លក់នៅ​លើ​ទីផ្សារ ប៉ុន្តែផលិតផលទាំងនោះតម្លៃថ្លៃ ហើយ​អាច​នឹងមាន​ផល​ប៉ះពាល់​ដល់​សុខភាព​ថែមទៀត។
ដូច្នេះហើយ អ្នកអាច​ប្រើប្រាស់​ផលិត​ផល​ធម្មជាតិ​មួយ​ប្រភេទ​នេះ​វិញ ព្រោះវា​មាន​សមត្ថភាព​ជួយ​ឱ្យ​ស្បែក​ឆាប់ស ហើយ​គ្មាន​ផល​ប៉ះពាល់​អ្វីទាំងអស់។

គ្រឿងផ្សំ៖

1.ទឹកក្រូចឆ្មា ១ផ្លែ
2.ទឹកត្រសក់ ១ផ្លែតូចល្មម
3.ប្រេងដូង ១ស្លាព្រាកាហ្វេ
4.ម្សៅសូដា ១ស្លាព្រាកាហ្វេ
5.ម្សៅរមៀត បន្តិច

ការរបៀចំ៖

អ្នកអាចធ្វើ​ការរៀបចំក្រែម​តាម​ដែល​ត្រូវការ។ ចំពោះ​ការធ្វើ អ្នកគ្រាន់​តែ​លាយ​របស់​អ្នក​អស់នេះ​បញ្ចូល​គ្នាឱ្យ​ក្លាយ​ជា​ល្បាយ​ខាប់ៗ។

ការប្រើប្រាស់៖

អនុវត្តក្រែមនេះ​នៅលើ​ស្បែក​ដៃ ឬក៏ជើង​ដែល​អ្នក​ចង់ឱ្យ​ស ហើយ​រង់ចាំ​រយៈពេល ២០នាទី ទើប​លាង​សម្អាត​ជាមួយ​នឹងទឹក​ចេញ។ អ្នកត្រូវ​អនុវត្ត​រៀងរាល់ ១៥ ថ្ងៃម្តង ប្រសិន​បើអ្នក​ចង់​សម្រេច​បាន​ផលវិជ្ជមាន។

ចំណាំ៖ នៅពេល​ដែល​ប្រើប្រាស់​ក្រែម​ធម្មជាតិ​មួយ​ប្រភេទ​នេះ អ្នកមិន​ត្រូវប៉ះ​ពាល់​នឹងកម្តៅ​ថ្ងៃឡើយ​ បើមិន​ដូច្នោះទេ អ្នក​ទទួល​បាន​ផល​អវិជ្ជមាន៕

ប្រភព៖ ប្រយោជន៏

loading...

LEAVE A REPLY