រូបមន្តធ្វើអោយស្បែកសម៉ដ្ឋរលោង តាមបែបធម្មជាតិត្រឹមមួយពព្រិចភ្នែក

0
244

អ្នកណាៗ ក៏ប្រាថ្នាចង់បានស្បែកសស្អាត ម៉ដ្ឋរលោងដែរ ជាពិសេស គឺនារីៗយើងតែម្តង។ មនុស្សភាគច្រើនប្រហែលជាគិតថា មានតែផលិតផលលើទីផ្សារទេ ដែលអាចជួយឲ្យស្បែកស្អាតបាន ប៉ុន្តែជាក់ស្តែង វាមិនត្រឹមតែមានតម្លៃថ្លៃប៉ុណ្ណោះទេ វាថែមទាំងមានសារធាតុគីមីច្រើនថែមទៀត។

ហេតុនេះហើយ ថ្ងៃនេះយើងនឹងនាំប្រិយមិត្តមកតាមដានអាថ៌កំបាំង ដែលជួយឲ្យស្បែកប្រែជាសស្អាត បានយ៉ាងឆាប់រហ័ស តាមរបៀបធម្មជាតិវិញម្តង។ ចង់ដឹងថាងាយស្រួលយ៉ាងណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

ដំណាក់កាលទី ១ ៖ អ្នកត្រូវសម្អាតរន្ធញើស និងជម្រុះកោសិកាចាស់ចោលជាមុនសិនដោយប្រើរូបមន្តខាត់ស្បែក ដូចខាងក្រោមនេះ។

# គ្រឿងផ្សំ ៖

– ស្ករ ១ ស្លាបព្រាបាយ
– ទឹកច្របាច់ចេញពីផ្លែក្រូចស្រស់ ៣ ស្លាបព្រាបាយ (ផ្លែក្រូចធំៗ មិនមែនក្រូចឆ្មារទេ)
– ប្រេងអូលីវ ១ ស្លាបព្រាបាយ
– ទឹកឃ្មុំ ១ ស្លាបព្រាបាយ

# របៀបអនុវត្ត ៖

ងាយៗ ដោយអ្នកគ្រាន់តែលាយគ្រឿងផ្សំដូចរៀបរាប់ខាងលើចូលគ្នា និងកូរឲ្យសព្វ។ បន្ទាប់មកយកវាមកលាបតាមបរិវេណស្បែក ដែលអ្នកត្រូវការ ទុកចោល ៤ ទៅ ៥ នាទី រួចលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ណៗជាការស្រេច។

ដំណាក់កាលទី ២ ៖ ជាដំណាក់កាល ដែលធ្វើឲ្យស្បែកប្រែជាស ដោយគ្រាន់តែអនុវត្តតាមការរៀបរាប់ដូចខាងក្រោម។

# គ្រឿងផ្សំ ៖

– ម្សៅអង្ករ ២ ស្លាបព្រាបាយ
– ទឹកច្របាច់ចេញពីផ្លែក្រូចស្រស់ ៦ ស្លាបព្រាបាយ (ផ្លែក្រូចធំៗ មិនមែនក្រូចឆ្មារទេ)
– ម្សៅ Baking soda ចំនួន ១ ភាគ ៤ នៃមួយស្លាបព្រាបាយ

# របៀបអនុវត្ត ៖

អ្នកគ្រាន់តែលាយម្សៅអង្ករ ម្សៅ Baking soda និងទឹករបស់ផ្លែក្រូចចូលគ្នា កូរឲ្យសព្វ (វានឹងមានសភាពខាប់ៗ)។ បន្ទាប់មកយកល្បាយនេះ មកលាបតាមបរិវេណស្បែកដែលអ្នកចង់ស ឲ្យក្រាស់បន្តិច រួចទុកចោល ២០ នាទី។ បន្ទាប់មកទៀត យកដៃត្រដុសលើបរិវេណស្បែកនោះបន្ថែម ២ នាទីទៀត សឹមលាងសម្អាតចេញជាការស្រេច។

សាកល្បងមើលចុះ ធានាថាអ្នកនឹងភ្ញាក់ផ្អើលពីលទ្ធផលជាក់ជាមិនខាន

ប្រភព៖ ខ្មែរឡូត

loading...

LEAVE A REPLY