ទង្វើ​របស់​បុរស ដែល​បង្ហាញ​ពី​ការ​ស្រលាញ់​ដោយ​ស្មោះ

0
22

សេច​ក្ដី​ស្រលាញ់​បាន​ភ្ជាប់​ចិត្ដ​នឹង​ចិត្ដ​រវាង​មនុស្ស​ពីរ​នាក់​អោយ​ចូល​គ្នា​ប្រៀប​ដូច​ជាមនុស្ស​តែ​ម្នាក់​។ មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​មនុស្ស​ទូទៅ​មិន​ធ្លាប់​បាន​ដឹង។ តើ​ទង្វើ​អ្វី​ខ្លះ​ដែល​បញ្ជាក់​ថា ប្រុស​ស្នេហ៍​របស់​អ្នក​ស្រលាញ់​អ្នក​ដោយ​ស្មោះ​នោះ ?

ទូរស័ព្ទ​មក​រក​អ្នក​រាល់​ថ្ងៃ ៖

បញ្ជាក់​ថា​គេ​កំពុង​ធ្លាក់​ក្នុង​អន្លង់​នៃសេចក្ដី​ស្រលាញ់​ គេ​តែ​ង​តែ​ទូរស័ព្ទ​មក​សួរ​សុខ​ទុក្ខ​អ្នក​គ្រប់​ពេល​វេលា​ មិន​ថា​ព្រឹក ថ្ងៃ​ត្រង់ ល្ងាច ឬមុន​ពេល​ចូល​គេង​នោះ​ឡើយ គឺ​សុំ​អោយ​តែ​បាន​ឬសំឡេង​របស់​អ្នក​ និង​បាន​ដឹង​ថា អ្នក​មាន​ភាព​សប្បាយ​រីក​រាយ​គឺ​គ្រប់​គ្រាន់​ហើយ ទោះ​ជា​អស់​ថ្លៃ​ទូរស័ព្ទ​ប៉ុន្មាន​ក៏​មិន​ជា​បញ្ហា​អ្វី​ដែរ។

អង្អែល​សក់​របស់​អ្នក ៖
ប្រសិន​បើ​អ្នក​អង្អែល​សក់​របស់​នរណា​ម្នាក់​បញ្ជាក់​ថា អ្នក​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រលាញ់​ចំពោះ​អ្នក​នោះ។ បុរស​ក៏​ដូច្នេះ​ដែរ នៅ​ពេល​ដែល​គេ​សម្លឹង​ភ្នែក​របស់​អ្នក និង​យក​ដៃ​អង្អែល​សក់​អ្នក​ថ្នម​ៗ គឺ​ជា​ការ​សម្ដែង​ចេញ​នូវ​សេចក្ដី​ស្រឡាញ់នៅ​ក្នុង​ចិត្ដ​របស់​គេ​ និង​កាន់​តែ​ចង់​មាន​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​អ្នក​។

មក​ជួយ​ការ​ងារ​អ្នក​ជា​ញឹក​ញាប់ ៖

តាម​ធម្មតា​រឿង​ការងារ​ផ្ទះ​សម្បែង​ផ្ទាល់​ខ្លួន​របស់​គេ បុរស​មិន​សូវ​ជា​ឧស្សាហ៍​ព្យាយាម​នោះ​ទេ ប៉ុន្ដែ​ចំពោះ​ការ​ងារ​របស់​អ្នក​វិញ​ទោះ​ជា​ការងារ​អ្វី​ក៏​ដោយ​ក៏​គេ​ប្រឹង​ប្រែង​ស្ទុះ​ស្ទា​មក​ជួយ ទោះ​ជា​ពេល​វេលា​របស់​ខ្លួន​មមា​ញឹក​យ៉ាង​ណា​ក៏នៅ​តែ​ឆ្លៀត​ពេល​មក​ជួយ​ខ្នះ​ខ្នែង​ក្នុង​កិច្ច​ការ​របស់​អ្នក​ដែរ ដែល​ជួន​កាល​អ្នក​កំពុង​បាន​ចង់​អោយ​គេ​មក​ជួយ​នោះ​ទេ។

មិន​ឃ្លាត​ពីអ្នក ៖

នៅ​ពេល​ត្រូវ​ឃ្លាត​ពីអ្នក​មួយ​រយៈ​ដោយ​ភារកិច្ច​ណាមួយ​ គេ​នឹង​បង្ហាញ​អាការ​មិន​ចង់​ឃ្លាត​ពីអ្នក​ ទោះបី​ជា​ការ​ឃ្លាត​គ្នា​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​សម្រាក​រៀង​ៗ​ខ្លូួន​ក្ដី ក៏​គេ​តែង​តែ​ព្យាយាម​អូស​បន្លាយ​ពេល​វេលា​អោយ​នៅ​ជាមួយ​គ្នា​បាន​យូរ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន៕

LEAVE A REPLY