ត្រឹមតែ ១យប់ ស្បែក​ខ្មៅ​យ៉ាង​ណាក៏​ប្រែជា​ស​បាន​ដែរ!

0
152

នៅក្នុងរដូវក្ដៅនេះ អាច​ពេល​វេលា​ដ៏លំបាក​ខ្លាំង​ណាស់​សម្រាប់​ស្បែក​របស់​យើង ក្នុង​អំឡុង​ពេល​នេះ វាអាច​ធ្វើឱ្យ​ស្បែក​ទៅជា​ខ្មៅ​ស្រអាប់ ស្ងួត ហើយ​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​វាបន្ថែម​ទៀត​ឱ្យបាន​ល្អ។ ថ្ងៃនេះ​យើង​សូម​បង្ហាញ​អ្នកនូវ​ការ​ព្យាបាល ២ ជំហ៊ាន អាច​ធ្វើឱ្យ​ស្បែក​របស់​របស់​ប្រែ​ជាស និង មាន​សំណើម​ភ្លឺរលោង។ ខាង​ក្រោម​នេះ ជាសេច​ក្ដី​ណែនាំ​លម្អិត​នៃ​ដំណើរ​ការ ២ ជំហ៊ាននេះ៖

ជំហ៊ានទី ១៖ ដំបូង​លាង​សម្អាត​ស្បែក​មុខ​របស់​អ្នក ដោយ​ប្រើ​សំឡី​កប្បាស​ជាមួយ​ទឹកស្អាត។

១.យកម្សៅអង្ករ ២ស្លាប​ព្រា​បាយ ដាក់​ចូល​ទៅក្នុង​ចាន​ស្អាតមួយ

២.បន្ថែទឹក​ត្រសក់ ៣ស្លាប​ព្រា​កាហ្វេ និង បន្ថែម​ម្សៅ​រមៀត​បន្តិច ឬមួយចិប

៣.លាយ​គ្រឿង​ផ្សំទាំង​អស់​នេះចូល​គ្នាឱ្យ​បាន​ល្អ ហើយ​ជូត​សម្អាត​ស្បែក​ឱ្យបាន​ស្អាត

៤.យក​ល្បាយ​នេះ មក​លាប​ឱ្យពេ​ញ​លើស្បែក​មុខ​ដោយ​ចលនា​ស្រាល​ស្រទន់​ថ្នមៗ ក្នុង​រយៈ​ពេល ៥នាទី នៅក្នុង​ចលនា​ជារង្វង់

៥.លាង​សម្អាត​ស្បែក​មុខចេញ​ជាមួយ​ទឹកធម្មតា

ជំហ៊ានទី ២៖ នៅក្នុង​ជំហ៊ាន​នេះ យើង​នឹង​អនុវត្ត​ដោយ​បិទភ្ជាប់​នៅលើ​មុខ​របស់​យើង

១.ដាក់ម្សៅក្រអូប ២ ស្លាប​ព្រាកាហ្វេ ចូលទៅ​ក្នុងចាន​ស្អាត​មួយ

២.បន្ថែមទឹក​ផ្កា​កូលាប ២ ស្លាប​ព្រា​កាហ្វេ និង ទឹកឃ្មុំ ១ ស្លាប​ព្រាកាហ្វេ

៣.លាយ​ឱ្យសព្វ​ល្អ អនុវត្ត​វាលើ​មុខ​របស់​អ្នក ហើយ​រក្សាវា​ទុក ១៥នាទី

៤.ជាចុងក្រោយ លាង​សម្អាត​ស្បែក​មុខជា​មួយ​ទឹក​ស្អាត​ជាធម្មតា

ការអនុវត្ត​ល្បាយ​ម៉ាស​ធម្មជាតិ​នេះ ជួយផ្ដល់​សំណើម​ដល់​ស្បែក និង ធ្វើឱ្យ​ស្បែក​មុខ​សភ្លឺ​រលោង តាំង​ពីប្រើ​លើកដំបូង៕

ប្រភព ៖ ប្រយោជន៏

loading...

LEAVE A REPLY