តើរួម​ភេទ​រាល់​ថ្ងៃពេក អាច​ប៉ះពាល់​ដល់​សុខភាព​រាង​កាយ​ដែរទេ?

0
23

ចំពោះ​គូស្វាមី​ភរិយា​ក្មេងៗ ចំណង់​តណ្ហា​ផ្លូវភេទ​មាន​កម្រិត​ខ្ពស់​បំផុត ដូច្នេះ​ចំនួន​នៃការ​រួមភេទ​ញឹកញាប់ អាច​កើត​ឡើង​ជារៀង​រាល់ថ្ងៃ។ បើទោះ​បីជា​ការ​រួមភេទ​អាច​ធ្វើឱ្យ​ស្នេហា​កាន់​តែមាន​ភាព​ស្និទ្ធស្នាល​នឹងគ្នា ផ្តល់​អត្ថប្រយោជន៍​ច្រើន​ក៏ពិតមែន ប៉ុន្តែវា​មិនអាច​គេចផុត​ពីផល​ប៉ះពាល់​អវិជ្ជមាន​ឡើយ។ តើការ​រួមភេទ​បានប៉ះ​ពាល់​អ្វីខ្លះ?

៤. បង្កើនការឈឺខ្នង 
បុរសដែលឧស្សាហ៍រួមភេទ​ញឹកញាប់​ម្តងហើយ​ម្តងទៀត នឹង​បណ្តាល​ឱ្យមាន​បញ្ហា​ក្រពេញ​ប្រូស្តាត, ឈឺខ្នង។ ហើយ​ស្ត្រីដែល​រួមភេទ​ញឹកញាប់​ម្តងហើយ​ម្តងទៀត សរីរាង្គ​បន្តពូជ​នឹងស្ទះ បណ្តាល​ឱ្យស្ទះ​ឆ្អឹង​ត្រគាក ដែល​គេឱ្យ​ឈ្មោះថា ស្លាក់​ឆ្អឹង​ត្រគាក៕
៣. ប្រើពេលយូរដើម្បីធ្វើ​ឱ្យមាន​សម្រើប

ត្រូវប្រើពេលវេលាយូរដើម្បីធ្វើ​ឱ្យបុរស​មាន​សម្រើប បន្ទាប់​ពីរួមភេទ​រួច។ ការរួមភេទ​ញឹក​ញាប់​ម្តងហើយ​ម្តងទៀត​ ធ្វើឱ្យ​សម្រើប​យូរនឹង​កើត​ឡើង វាងាយ​នឹង​បណ្តាល​ឱ្យ​អសមត្ថភាព​ផ្លូវភេទ។

២. អសមត្ថភាពផ្លូវភេទ

បុរសដែលតែងតែរួមភេទញឹកញាប់ ប្រាកដ​ជាយូរនឹង​បាញ់​ទឹកកាម ព្រោះការ​បាញ់​ទឹកកាម​ជាលើក​ទី ២ ត្រូវ​ចំណាយ​ពេល​យូរជាង​លើកទី ១ ធ្វើឱ្យ​អស់​អារម្មណ៍ មិនអាច​សម្រេច​ទឹកកាម​បាន, យូរនឹង​បាញ់​ទឹកកាម ជីវិត​គ្មាន​ក្តីសុខ​ដោយ​សារបញ្ហា​អសមត្ថភាព​ផ្លូវភេទ។

១. សរីរាង្គបន្តពូជ ធ្វើការហួសប្រមាណ

ដោយសារចំណង់តណ្ហា​ផ្លូវភេទ​នៅតែ​បន្តកើត​ឡើង​ម្តងហើយ​ម្តងទៀត ទាំងបុរស និងស្ត្រី​នឹងបង្កើន​បន្ទុក​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ និងសរីរាង្គ​បន្តពូជ ដែល​នឹង​ធ្វើឱ្យ​មុខងារ​ផ្លូវភេទ​ថយចុះ ធ្វើឱ្យ​ចាស់​មុន​អាយុ។

Source : camlocation.com

 

LEAVE A REPLY