ខ្សោយ​បញ្ហា​ផ្លូវភេទ ហូបបន្លែ ១មុននេះ​ឱ្យច្រើន​រាល់ថ្ងៃ ជួយ​ឱ្យអ្នក​ខ្លាំង​ទ្វេរដង!

0
193

ខ្ទឹមបារាំង ​ត្រូវបាន​គេស្គាល់​ថា ជាថ្នាំស​ម្រើប​តុណ្ហា បែប​ធម្មជាតិ។ វាជា​បន្លែ​មួយ​ប្រភេទ ដែល​មនុស្ស​ភាគ​ច្រើន​តែង​តែ​បរិភោគ​ជាប្រ​ចាំជា​រៀង​រាល់ថ្ងៃ។ ទោះជា​យ៉ាង​ណា ការ​ទទួល​បន្លែ​មើម​មួយ​មុខនេះ ធ្វើឱ្យ​អ្នក​ទទួល​បាន​អត្ថ​ប្រយោជន៍​គួរឱ្យ​ភ្ញាក់​ផ្អើល ក្នុង​ការ​បង្កើន​នូវ​ជីវិត​ផ្លូវភេទ​របស់អ្នក​ឱ្យ​ប្រសើរ​ឡើង​ទ្វេរដង។ មិន​ត្រឹមតែ​បុរស ប៉ុន្តែ​សូម្បី​តែស្ត្រី ក៏អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ពីការ​ទទួល​ទាន​ខ្ទឹម​បារាំង នៅពេល​ឡើងគ្រែ​ដូច​គ្នាដែរ។

អត្ថប្រយោជនៃខ្ទឹម​បារាំង ដើម្បី​ជួយ​ជម្រុញ​ជីវិត​ផ្លូវភេទ​របស់អ្នក៖

វាធ្វើឱ្យប្រសើរឡើងនូវចំនួនមេជីវិតឈ្មោល៖ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​មាន​វត្តមាន​នៅក្នុង​ខ្ទឹម​បារាំង ​បាន​ជួយ​បង្កើន​ចំនួន​មេជីវិត​ឈ្មោល​របស់​បុរស​ពី​ធម្មជាតិ។ ជាការពិត ការ​ស្រាវជ្រាវ​បាន​បង្ហាញថា ទឹកខ្ញី​អាច​ជួយ​ធ្វើឱ្យ​ប្រសើរ​ឡើង​នៃចំនួន​មេជីវិត​ឈ្មោល និង​ចំណង់​ផ្លូវភេទ។ យក​ទឹក​ខ្ទឹមបារាំង ១ស្លាបព្រា​បាយ លាយ​ជាមួយ​ទឹកខ្ញី ១ស្លាបព្រា​កាហ្វេ ផឹក ៣ដង ក្នុង​មួយថ្ងៃ អាច​បង្កើន​ចំណង់​ផ្លូវភេទ​ឱ្យប្រសើរ​ឡើង​វិញ។

វាធ្វើឱ្យកម្លាំងប្រសើរឡើង៖ បើប្រព័ន្ធ​ភាពសុាំ​ខ្សោយ​អាចធ្វើ​ឱ្យអ្នក​អន់​ខ្សោយ ហើយ​អស់​កម្លាំង និង​ខ្សោយ​រឿង​លើគ្រែ។ ប៉ុន្តែ​ការ​ទទួល​ទាន​ខ្ទឹម​បារាំង​អាច​ជួយអ្នក ឱ្យយក​ឈ្នះ​លើ​បញ្ហា​នេះបាន។ សារធាតុ​គីមី​មាន​វត្តមាន​នៅក្នុង​ខ្ទឹម​បារាំង​ក្នុង​បរិមាណ​យ៉ាង​ច្រើន បាន​ដើរ​តួរនាទី​សំខាន់​ជាភ្ញាក់​ងារ​រំញោច ហើយ​វីតាមីន C ជួយ​បង្កើន​ប្រព័ន្ធ​ភាព​សុាំបាន​យ៉ាងល្អ។

វាជួយដំណើរឈាមរត់ល្អប្រសើរជាងមុន៖ ខ្ទឹមបារាំង​ជួយ​គ្រប់គ្រង​កម្រិត​កូឡេស្តេរ៉ុល​ថយចុះ និង​ការ​ព្យាបាល​សម្ពាធ​ឈាម​ខ្ពស់ ធ្វើឱ្យ​ប្រសើរ​ឡើង​សុខភាព​សរសៃ​ឈាម​បេះដូង ជួយ​បង្កើន​ចលនា​ឈាមរត់ និងធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ចំណង់​ផ្លូវភេទ​ផងដែរ។

វាជួយបង្កើនកម្រិតអ័រម៉ូនតិះស្តូស្ព័ររ៉ូន៖ យោងតាម​ការ​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័យ Tabriz នៃ ​ប្រទេស​​អុីរ៉ង់ បាន​ឱ្យដឹង​ថា ខ្ទឹមបារាំង​ស្រស់​ជួយ​បង្កើន​ដល់​កម្រិត​អ័រម៉ូន​តិះស្ដូស្ព័ររ៉ូន ក្រៅពីនេះ វាជួយ​បង្កើន​សុខភាព​នៃសរីរាង្គ​ផ្លូវភេទ​ទាំង​បុរស និងស្ត្រី​ឱ្យល្អ​ប្រសើរ​ផងដែរ។

តើធ្វើដូចម្ដេច​ដើម្បី​ប្រើ​ខ្ទឹមបារាំង​ឱ្យ​បាន​ត្រឹមត្រូវ

ការបរិភោគខ្ទឹមបារាំងឆៅ៖ ខ្ទឹមបា​រាំងបៃតង និងក្រហម រួម​បន្ថែម​ជាមួយ​សាឡាដ ហើយ​បរិភោគ​ឆៅ វាអាច​ជួយ​ក្នុងការ​ដោះស្រាយ​អ្នក​មាន​ចំណង់​ផ្លូវភេទ​ទាប។

ធ្វើទឹកខ្ទឹមបារាំង + ទឹកខ្ញី៖ អ្នក​គ្រាន់តែ​យក​ទឹក​ខ្ទឹមបារាំង​ស្រស់ និង​ទឹកខ្ញី​ស្រស់​លាយ​បញ្ចូលគ្នា ហើយ​ត្រូវផឹក​វាជា​រៀង​រាល់ថ្ងៃ​ ដើម្បី​កែលម្អ​ចំណង់​ផ្លូវភេទ​របស់អ្នក។

ធ្វើទឹកខ្ទឹមបារាំង + ទឹកពុះ៖ យកខ្ទឹម​បារាំង ២ ទៅ ៣ មើម​បក​ឱ្យស្អាត ដាក់​ចូល​ទៅក្នុង​ទឹក​កន្លះ​លីត្រ​ដាំពុះ ហើយ​ផឹកវា​ទាំង​ពេល​ព្រឹក និង​ពេល​យប់ ផឹកមុន​ពេល​ធ្វើសកម្មភាព​ក្ដៅ​សាច់ ដើម្បី​ទទួល​បាន​ថាមពល​កើនឡើង​យ៉ាង​ខ្លាំង។

ដាក់វានៅក្នុងសម្ល៖ ការបន្ថែម​បន្លែ​មួយ​មុខនេះ នៅក្នុង​សម្ល​ប្រចាំថ្ងៃ​របស់​អ្នក ក៏អាច​ជួយ​បង្កើន​សមត្ថភាព​ផ្លូវភេទ​របស់​អ្នក​បាន​យ៉ាង​ល្អ​ប្រសើរ​ផងដែរ៕

ប្រភព ៖ ប្រយោជន៏

loading...

LEAVE A REPLY