ក្បូនរកស៊ីរបស់ជនជាតិចិន

0
107

ជនជាតចិន គឺត្រូវបានគេស្គាល់ថា ជាជនជាតិមួយដែលពូកែសន្សំសំចៃ ធ្វើជំនួញ និងប្រើប្រាស់ហុងស៊ុយ សម្រាប់​ការ​ធ្វើ​អា​ជី​វ​កម្មបានយ៉ាងជោគជ័យ។ ថ្វីបើជនជាតិចិនមិនមែនជាជនជាតិដែលពូកែរកស៊ីជាងគេលើពិភពលោកក៏ដោយ តែគំនិត និ​ង​ក្បូ​នក្នុងការរកស៊ីរបស់ពួកគេមិនចាញ់ជាតិសាសន៍ដទៃនោះទេ ហើយក្បូនទំាងនេះបានផ្តល់នូវអត្ថប្រយោជន៍​ច្រើនស​ម្រា​ប់​អ្ន​ក​រកស៊ី ដែលចង់ដឹងអំពីរបៀបនៃការរកស៊ីរបស់ជាតិសាសន៍ចិន។ ថ្ងៃនេះពាណិជ្ជកម្ម កម្ពុជា នឹង​បន្តធ្វើការដ​ក​ស្រង់​អំពី​ក្បូន​រកស៊ីចំនួន ៥ចំណុចបន្ថែមទៀត ចេញពីសៀវភៅ«គតិបណ្ឌិតចិន បង្រៀនធ្វើជំនួញ» ដែលធ្លាប់បង្ហាញបាន៤​ចំណុ​ច​រួ​ច​ទៅ​ហើយ ដើម្បីយកមកបង្ហាញ៖

-ទិញរបស់ត្រូវ

មិនថាអ្នកជាអ្នកទិញ ឬអ្នកលក់ទេ ការតថ្លៃ និងការបញ្ចុះតម្លៃជារឿងដែលយើងមិនអាចចៀសវាងបាន។ បើអ្នកជាអ្នកលក់ មិន​ព្រមបញ្ចុះតម្លៃទេនោះ អតិថិជនពិសេសរបស់អ្នក នៅទីបំផុតប្រាកដជាបាត់អស់។ អ្នកខ្លះត្រូវបង្ខំចិត្តទិញ ឬសេ​វា​កម្ម​រ​បស់​អ្នក ព្រោះមានការចាំបាច់តែគេទិញតែម្តងប៉ុណ្ណោះ។ ការតថ្លៃជាសេចក្តីសុខម្យ៉ាង សូម​ត្រឹមតែអ្នក​ព្រម​បញ្ចុះ​ក្នុង​ចំ​ណែ​ក​ណា​មួយ អតិថិជននឹងមានសេចក្តីសុខហើយបន្តគាំទ្រ និងជួយទិញរប​ស់អ្នក​រហូតប្រសើរ​ជាង​ទៅ​ទិញ​ហា​ង​ដែលម្ចាស់​មិន​ព្រ​ម​បញ្ចុះតម្លៃសោះ។

-ទាក់ទងមនុស្សម្នាដោយវោហាសាស្ត្រ

អ្នកជំនួញជនជាតិចិនភាគច្រើន និយាយស្តីប្រកបដោយវោហាសាស្ត្រ។ ពាក្យសម្តីដែលអាចទាក់ទាញចិត្តមនុស្សម្នាបាន រ​មែ​ងជាពាក្យសម្តីដែលគួរឲ្យចង់ស្តាប់ ហើយពាក្យសម្តីក៏អាចធ្វើឲ្យអ្នកជោគជ័យបានដែរ។ ដូច្នេះហើយ​សិល្បៈក្នុ​ង​ការ​និ​យា​យ​ជារឿងសំខាន់ខ្លាំងណាស់។ ការទាក់ទងធ្វើជំនួញ ជនជាតិចិនមិនគិតថា ភាគីម្ខាងទៀតជានរណា ហើយខ្លួនពេញចិត្ត ឬ​អ​ត់​ទេ ការនិយាយស្តីត្រូវតែជ្រើសរើសពាក្យពេជន៍ដែលល្អៗទុកមុនជានិច្ច និយាយដាក់ខ្លួនតែលើកតម្កើងគេ និយាយសរ​សើរ​គេ ចេះប្រើពាក្យថាក្រែងចិត្ត មានអារម្មណ៍អស់សំណើច ចេះនិយាយលួងលោមចេះលើកសុភាសិតមកនិយាយជាដើម។ ទំា​ង​អស់នេះ សុទ្ធតែជាវិធីសាស្ត្រក្នុងការនិយាយដោយមានក្បួន មានសិល្បៈមានវោហាសាស្ត្រ។

-មិនលង់ចាញ់ល្បិចពេលឃើញទំនិញតម្លៃថោក

ការបណ្តាក់ទុន ក្នុងតម្លៃទាប និងទំនិញឬសេវាដែលមានតម្លៃថោកជាងធម្មតាជារឿងដែលជន​ជាតិចិនប្រយ័ត្ន​ប្រយែ​ង​បំ​ផុត​។​ បើមានមនុស្សមកបបួលចូលរួមបណ្តាក់ទុនត្រឹមតែមួយម៉ឺន ហើយបានផលកម្រៃមួយសែន ឬមាន​ទំនិញប្រ​ភេទ​ល្អ​តែ​ល​ក់​ក្នុ​ងតម្លៃថោក អ្នកដទៃៗអាចល្ងង់យកលុយទៅទិញ តែជនជាតិចិនវិញ គ្មានថ្ងៃជឿងាយៗទេ។ គេសង្ស័យថា តើអាច​ទៅ​រួច​បា​នយ៉ាងម្តេច ដែលរបស់ល្អៗមានតម្លៃថោកខ្លំាងបែបនេះ ឬការបណ្តាក់ទុនបន្តិចបន្តួច ហេតុអ្វី​បាន​ផល​ក​ម្រៃខ្ពស់​កប់​ពព​ក​បែ​បហ្នឹង? ដូច្នេះហើយ ទើបជាតិសាសន៍ចិន មិនងាយចាញ់បោកគេទេ ហើយអ្នកដទៃក៏កុំប្រាថ្នាចង់យ​ករ​បស់​ក្លែង​ក្លាយ​ទៅ​បោ​ក​យកលុយពីជនជាតិចិនឲ្យសោះ ព្រោះពួកគេក្តាប់លុយជាប់ណែនក្នុងដៃ និងប្រយ័ត្ន​បំផុតក្នុង​ការ​ចាយវាយ​ខ្លាំ​ង​ណា​ស់​។

-កុំមើលងាយលុយ ទោះបីលុយមួយកាក់ក៏ដោយ

បើជនជាតិចិន ជាអ្នកមានស្តុកស្តម្ភ បានឃើញលុយ១០០រៀលធ្លាក់នៅលើឥដ្ឋ គេប្រាកដជាំឱនរើសវា។ នៅពេលកូនចៅ​ធ្វើ​ឲ្យ​​ធ្លាក់គ្រាប់បាយទៅលើកម្រាល គេនឹងឲ្យកូនចៅរើសបាយទំាងអស់នោះមកវិញ។ ការដែលធ្វើបែបនេះ មិនមែន​ព្រោះតែ​កំ​ណា​ញ់ហួសហេតុទែ តែគេមិនអាចមើលងាយលុយតិចតួចចទំាងនេះបានទេ។ លុយ១០០រៀលៗ ពេលផ្តុំចូលគ្នា គឺមា​ន​តម្លៃ​ច្រើនណាស់ ប៉ុន្តែពួកគេក៏មិនបានអប់រំកូនចៅឲ្យគិតតែពីសម្លឹងមើលលើកផ្ទៃកម្រាលឥដ្ឋ និង​សង្ឃឹមលើការ​រើសលុ​យ​ទំា​ង​នេះ​ដែរ។

-រង់ចាំឱកាសជោគជ័យ ទោះ១០ឆ្នាំក៏មិនហួសពេលដែរ

ការចាប់ផ្តើមអាជីវកម្មណាមួយ បើគិតចង់បានជោគជ័យភ្លាមៗ រមែងធ្វើឲ្យចិត្តអន្ទះសា បណ្តាឲ្យខ្វះភាពអំណត់អត់ធ្មត់​យ៉ា​ង​ពិត​ប្រាកដ។ ជនជាតិចិនភាគច្រើនមានភាពអត់ធ្មត់ខ្ពស់ណាស់ ធ្វើការសន្សឹមៗ រួចហើយទើបពង្រីកទៅជារឿយៗ មិន​ប្រ​ញា​ប់​ប្រញាល់នាំឲ្យខុសឆ្គង់ទេ។ ក្នុងរយៈពេល២ឆ្នាំបានជោគជ័យមួយកម្រិត ២ឆ្នាំ​ក្រោយមកក៏ឈាន​ឡើងមួយកម្រិត​ទៀត​អ​ស់​​រយៈពេលជាច្រើនឆ្នាំ អស់រយៈពេលជាច្រើនឆ្នាំក៏កាន់តែឈានខ្ពស់ឡើងៗ ហើយជំហានស្ថិតស្ថេរ និងគង់វង្ស​ជា​ស្ថា​ព​រ​ផ​ងដែរ៕

ប្រភព៖ ពាណិជ្ជកម្មកម្ពុជា

loading...

LEAVE A REPLY