កំចាត់បញ្ហាក្លៀកខ្មៅ ត្រឹមរយៈពេល ២០នាទី ដោយគ្រាន់តែអនុវត្តរូបមន្តនេះ…! (មានវីដេអូ)

0
163

ការប្រើទឹកអប់ ខ្វះខ្យល់ចេញចូល អតុល្យភាពអរម៉ូន បែកញើសច្រើន ត្រូវកម្តៅថ្ងៃច្រើន គឺសុទ្ធតែជាមូលហេតុដែលបណ្តាលឲ្យ ក្លៀកប្រែជាខ្មៅ។
ហេតុនេះ ដើម្បីជួយឲ្យមិត្តនារីយើងមានទំនុកចិត្តឡើងវិញ យើងនឹងលើកឡើងនូវរូបមន្តមួយ ដោយប្រើម្សៅ Baking Soda ដែលអាចឲ្យក្លៀកប្រែជាស ត្រឹមរយៈពេល ២០ នាទីប៉ុណ្ណោះ។ នេះក៏ដោយសារតែ ម្សៅ Baking Soda អាចជម្រុះកោសិកាចាស់ចោល បង្រួមរន្ធញើស កម្ចាត់ជាតិខ្លាញ់ ការពារក្លិនក្លៀក និងជួយឲ្យស្បែកស។

ចង់ដឹងថាងាយស្រួល និងមានប្រសិទ្ធភាពយ៉ាងណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖
#គ្រឿងផ្សំ ៖

– ម្សៅ (ម្សៅប្រភេទអ្វីក៏បាន ដូចជាម្សៅមី ម្សៅអង្ករ -ល-) ២ ស្លាបព្រាបាយ
– ម្សៅ Baking Soda ១ ស្លាបព្រាបាយ
– ទឹកឃ្មុំ ១ ស្លាបព្រាបាយ
– ទឹកផ្កាកុលាប (Rose water) ឬប្រើទឹកធម្មតាក៏បាន

#របៀបអនុវត្ត ៖

– លាយគ្រឿងផ្សំទាំងអស់ចូលគ្នា រួចលាយឲ្យចេញជាល្បាយ ដែលមានសភាពខាប់ៗ
– យកវាទៅលាប ត្រង់បរិវេណក្លៀក
– ទុកចោលរយៈពេលពី ១៥ ទៅ ២០ នាទី
– លាងសម្អាតចេញជាមួយទឹកក្តៅឧណ្ណៗ រួចជូតសម្អាតថ្នមៗឲ្យស្ងួត ជាការស្រេច
– អ្នកអាចអនុវត្តវាជារៀងរាល់ថ្ងៃ តាមចិត្តចង់ និងមិនចាំបាច់បារម្ភពីផលប៉ះពាល់អ្វីឡើយ៕

ប្រភព៖ ខ្មែរឡូត

loading...

LEAVE A REPLY